ទំព័រដើម

អំពីកូឌី ឌីជីថល

កូឌី ឌិជីថល គឺជាក្រុមការងារបច្ចេកទេសវ័យក្មេងរបស់កម្ពុជា ដែលចាប់ផ្ដើមអភិវឌ្ឍន៍ខ្លួនលើវិស័យបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ពួកយើងជាក្រុមបច្ចេកទេសវ័យក្មេង ដែលមានវិជ្ជាជីវៈខ្ពស់ និងមានក្រមសីលធម៌ល្អ ដោយប្រកាន់ខ្ជាប់នូវទំនូលខុសត្រូវ ស្មោះត្រង់ និងគុណភាព។ កូឌី បច្ចុប្បន្នកំពុងបម្រើជូនអថិជន នូវសេវាកម្មដូចជា កាបង្កើតគេហទំព័រ តបណ្ដាញណេតវើក ផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ ព័ត៌មានវិទ្យា និងការផ្សព្វផ្សាយពាណិជកម្ម។ ការផ្សព្វផ្សាយពាណិជកម្ម ពួកយើងផ្ដល់ជូននូវការផលិតស្ពតវីដេអូ វីដេអូ Graphic និងរចនាផ្ទាំងរូបភាព។ ក្នុងឆន្ទៈជួយលើកកម្ពស់វិស័យបច្ចេកវិទ្យានៅក្នុងប្រទេស ពួកយើងស្វាគមន៍ជានិច្ច ចំពោះសិស្សនិស្សិត សិក្ខាកាម ដែលមានបំណងចង់សាកល្បងការងារដំបូង (Training) ដើម្បីស្រង់យកបទពិសោធន៍ការងារ។ ក្រុមការងារវ័យក្មេងយើង រីករាយនឹងចែករំលែកចំណេះជំនាញជូនបន្ថែម។

ទស្សនវិស័យ


ដោយមើលឃើញថា ប្រព័ន្ធបចេ្ចកវិទ្យាបច្ចុប្បន្នកំពុងរីកចម្រើនឥតឈប់ឈរ ដូច្នេះ យើងជាអ្នកបច្ចេកទេស មានតួនាទីស្រាវជ្រាវអ្វីដែលថ្មី ដើម្បីផ្ដល់ជូនអតិជននូវគុណភាព ប្រសិទ្ធភាព និងភាពទាន់សម័យ។
ធនធានមនុស្សនៅកម្ពុជាមិនធម្មតាទេ ពួកយើងក៏ជាចំណែកមួយដែរ ហើយបានដាក់ទិសដៅ យ៉ាងច្បាស់ក្នុងងការអភិឌ្ឍ វិស័យបច្ចេកវិទ្យានៅក្នុង ប្រទេសយើងឲ្យកាន់តែរីកចម្រើន ស្របតាមវឌ្ឍនភាពនៃពិភពលោក។ ដូច្នេះពួកយើងសង្ខឹមយ៉ាងមុតមាំថា នឹងក្លាយជាដៃគូរ អភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាដ៏ល្អ និងមានទំនុកចិត្តរបស់លោកអ្នក។ ព្រោះក្រុមអ្នកបច្ចេកទេសវ័យក្មេងរបស់កូឌី ជាអ្នកធ្វើឲ្យមុខជំនួញលោកអ្នកឈានមុខគេ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា។

បេសកកម្ម


យើងផ្ដល់ជូនអតិថិជននូវសេវាកម្ម ប្រឹក្សាយោបល់ និងផ្គត់ផ្គង់ផ្នែកបច្ចេកវិទ្យាដូចជា ការបង្កើតគេហទំព័រ ភ្ជាប់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដំណោះស្រាយផ្នែក IT និង Media Advertising (Video graphic & Graphic Design)។

បច្ចុប្បន្នកូឌីសម្រេចបានស្នាដៃនៃកាអភិវឌ្ឍគេហទំព័រ និងទទួលបានទំនុកចិត្តពីអតិថិជន ជាច្រើន ហើយបច្ចុប្បន្នយើងកំពុងធ្វើការអភិវឌ្ឍលើគម្រោងគេហទំព័ររបស់ក្រុមហ៊ុន អង្គការ រោងចក្រ​សហគ្រាស និងស្ថាប័នធុរកិច្ចផ្សេងៗ ក្នុងនោះរួមាន ពាណិជកម្មអេឡិចត្រូនិច ទស្សនាវដ្ដី សារព័ត៌មាន ទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយបែបកម្សាន្តផ្សេងៗ។

រចនា និងអភិវឌ្ឍន៍គេហទំព័រ

ប្រហែលជាលោកអ្នកគ្រោងនឹងបង្កើតគេហទំព័រមួយ សម្រាប់ផ្សព្វផ្សាយពី ពីក្រុមហ៊ុន អង្គការ ឬមុខជំនួញរបស់លោកអ្នក ដើម្បីជម្រុញឲ្យអតិថិជនជាច្រើន ស្គាល់អ្នកបានកាន់តែច្បាស់ និងមានទំនុកចិត្ត។ ម្យ៉ាងទៀតលោកអ្នក ប្រហែលជា គ្រោងនឹងក្លាយជាម្ចាស់ ផលិតផលលើអ៊ីនធើណេតយ៉ាងមានប្រជាប្រិយភាព។ ប្រាកដណាស់ លោកអ្នកត្រូវតែមានគេហទំព័រមួយសម្រាប់គ្រប់គ្រង ព្រោះវាជាហាងលក់ទំនិញ ឬជាប្រព័ន្ធផ្សព្វផ្សាយ ដែលដំណើរការ២៤ម៉ោងក្នុងមួយថ្ងៃ និងពេញ៧ថ្ងៃក្នុងមួយសប្ដាហ៍។

សម្រាប់យុគសម័យបច្ចេកវិទ្យានេះ មនុស្សរស់នៅដោយភ្ជាប់ខ្លួនជាមួយអនឡាញ ធ្វើការទំនាក់ទំនងគ្នាតាមអនឡាញ៥០ភាគរយ នៃការទំនាក់ទំនងទាំងស្រុងរបស់គេ ការទិញទំនិញគឺ៣០ភាគរយតាមអនឡាញ ហើយ៨០ភាគរយគេបានឃើញតាមការលក់លើគេហទំព័រ។ ឈប់សង្ស័យទៀតទៅ លោកអ្នកត្រូវទៅរកអ្នកជំនាញខាងផ្នែកអភិវឌ្ឍន៍គេហទំព័រដែលមានវិជ្ជាជីវខ្ពស់ដើម្បីស្ថាបនាវាឡើង។ កូឌី ជាក្រុមការងារមួយដែលមានជំនាញច្បាស់លាស់លើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាប្រព័ន្ធអនឡាញទាំងបី៖

រចនា គេហទំព័រ


កូឌីសម្រេចបានស្នាដៃនៃកាអភិវឌ្ឍគេហទំព័រ និងទទួលបានទំនុកចិត្តពីអតិថិជនជាច្រើន ហើយបច្ចុប្បន្នយើងកំពុងធ្វើការអភិវឌ្ឍ លើគម្រោងគេហទំព័ររបស់ក្រុមហ៊ុន អង្គការ រោងចក្រសហគ្រាស និងស្ថាប័នធុរកិច្ចផ្សេងៗ ក្នុងនោះរួមមាន ពាណិជកម្មអេឡិចត្រូនិច ទស្សនាវដ្ដី សារព័ត៌មាន ទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយបែបកម្សាន្តផ្សេងៗ។

អភិវឌ្ឍ ប្រព័ន្ធគ្រប់គ្រង


យើងជាអ្នកបច្ចេកទេសលើប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាយ៉ាងជំនាញ។ បច្ចុប្បន្ន យើងបាននិងកំពុងផ្គត់ផ្គង់សម្ភារៈ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យដល់បណ្ដាស្ថាប័នរដ្ឋ និងឯកជន ក្នុងនោះរួមមានក្រសួង មន្ទី សាលារៀន រោងចក្រសហគ្រាសផ្សេងៗ។

  • ប្រព័ន្ធគ្រប់គ្រងវត្តមាន
  • ប្រព័ន្ធគ្រប់គ្រងប្រាក់បៀវត្សរ
  • ប្រព័ន្ធគ្រប់គ្រងបុគ្គលិក
  • ប្រព័ន្ធគ្រប់គ្រងទិន្នន័យ ឯកសារនៅលើអនឡាញ...

រចនា WordPress


វើតប្រេស (WordPress) ជាប្រព័ន្ធគ្រប់គ្រងមាតិកា ដែលគេពេញនិយមប្រើប្រាស់យ៉ាងច្រើន។ វាមើលទៅគឺមានភាពសមញ្ញ ងាយស្រួលប្រើប្រាស់ និងមានទំនុកចិត្ត។ ដើម្បីឲ្យវើតប្រេសរបស់លោកអ្នកកាន់តែមានសោភណ្ឌភាព ហើយមានទិន្នន័យគ្រប់គ្រាន់សម្រាប់បង្ហាញទៅកាន់អ្នកទស្សនា កូឌី អាចបម្រើសេវាកម្មក្នុងការអភិវឌ្ឍវាបានដោយទំនុកចិត្តបំផុត។

សោតទស្សន៍

ការជ្រើសរើសវិធីសាស្រ្ត ក្នុងផ្សព្វផ្សាយពីផលិតផល សេវាកម្ម សកម្មភាព នៃក្រុមហ៊ុនរបស់លោកអ្នក គឺជារឿងដែលត្រូវពិចារណា។ តើការផ្សព្វផ្សាយរបស់លោកអ្នកត្រូវមានទំហំប៉ុណ្ណា ជាការផ្សព្វផ្សាយបែបដូចម្ដេច អាចទៅដល់មហាជនកម្រឹតណា? ទាំងនេះជាសំនួរដែលអ្នកត្រូវការរកចម្លើយ។ ដូចលោកអ្នកបានឃើញស្រាប់ បច្ចុប្បន្ន បច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស កម្រិតនៃការទទួលបានព័ត៌មានកាន់តែងាយស្រួល មានល្បឿនលឿន ប្រកួតប្រជែងកាន់តែខ្លាំងក្លា និងមានតម្លៃថ្លៃ។ ការផ្សព្វផ្សាយពាណិជកម្មរបស់លោកអ្នក ក៏ដូចជាការបញ្ជូនព័ត៌មានទៅកាន់មហាជនដែរ អ្នកត្រូវតែលឿនរហ័ស និងមានភាពងាយស្រួល ដោយមានទិន្នន័យទាំងនោះត្រូវបានបកស្រាយតាមរៀប៣យ៉ាង៖

Graphic Video


Graphic Video ជារូបភាពដែលមានចលនា បែបពន្យល់ពីទិន្នន័យព័ត៌មាន ដែលលោកអ្នកចង់ផ្សព្វផ្សាយទៅកាន់អតិថិជន។ ការផ្សព្វផ្សាយបែបនេះ គឺមានភាពទាក់ទាញ ងាយយល់ ចំណាយថវិកា និងមនុស្សតិច ការផលិតឆាប់រហ័ស...
វីដេអូប្រភេទនេះ គឺបង្ហាញពីភាពទាន់សម័យ ឆ្លាតវ័យរបស់មុខជំនួញផងដែរ។ មនុស្សសមយ័នេះរវល់ណាស់ ពួកគេចង់ដឹងតែព័ត៌មានណាខ្លី និងច្បាស់។ ដូច្នេះ Graphic Video ជាជម្រើសល្អសម្រាប់តម្រូវការបែបនេះ។

រឿង ឬវីដេអូអប់រំខ្លី


រឿង ឬវីដេអូអប់រំខ្លី ភាគច្រើនមិនបានរៀបរាប់ជំនួញរបស់លោកអ្នកទេ តែគេអាចស្គាល់វាតាមរយៈការដាក់បង្ហាញនៅផ្នែកណាមួយនៃសាច់រឿង ឬ ផ្ដល់សិទ្ធអ្នកផលិតជូនម្ចាស់ពាណិជកម្ម។ រឿងខ្លី ឬវីដេអូខ្លីសុទ្ធសឹងបញ្ចូលនូវគំនិតអប់រំល្អៗសម្រាប់សង្គម ដូច្នេះក្រៅពីផ្សព្វផ្សាយពីជំនួញ លោកអ្នកមានឱកាសចូលរួមគំណិតអភិវឌ្ឍន៍ក្នុងសង្គមជាតិផងដែរ។ មួយវិញទៀតការផ្សព្វផ្សាយពីផលិតផល ឬក្រុមហ៊ុនដោយត្រង់ៗមិនមែនជាចំណង់ចំណូលចិត្តរបស់មនុស្សសម័យនេះទេ វាជាការរំខានសម្រាប់ពួកគេទៅវិញ។

រចនារូបភាព


រូបភាពពាណិជកម្ម ពេលខ្លះលោកអ្នកគិតថារូបភាពផ្សព្វផ្សាយពីផលិតផល មុខជំនួញ ឬក្រុមហ៊ុនជាអ្វីដែលសមញ្ញ តែមិនដូច្នោះទេ ព្រោះបរិបទសព្វថ្ងៃនៃការផ្សព្វផ្សាយក្នុងស្រុក ដោយការរចនារូបភាពនៅសមញ្ញមិនទាន់មានភាពច្នៃប្រឌិតខ្ពស់នៅឡើយ។ ប៉ុន្តែកូឌី ឌីជីថល មិនអាចសមញ្ញធម្មតាបានទេ គឺត្រូវតែផ្ដល់ជូនលោកអ្នកនូវអ្វីដែលប្លែក ទាក់ទាញ និងពិតប្រាកដ មិនចម្លងកម្មសិទ្ធបញ្ញា។ កូឌី ស្គាល់ច្បាស់ពីតម្រូវការរបស់ម្ចាស់ពាណិជកម្ម និងតម្រូវការរបស់អតិថិជន នាសម័យបច្ចេកវិទ្យានេះ។

សេវាកម្មផ្នែកព័ត៌មានវិទ្យា

ព័ត៌មានវិទ្យាក្លាយជាផ្នែកសំខាន់មួយនៅក្នុងស្ថាប័នរដ្ឋ និងឯកជន ក្នុងនោះមានរោងចក្រ សហគ្រាស អាជីវកម្មនានា រាប់តាំងពីខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ។ វាដើរតួជាអ្នកបង្កើត ស្តុកទុក និងបញ្ជូនឯកសារ ទិន្នន័យផ្សេងៗនៃស្ថាប័នទាំងនោះ។ មួយវិញទៀតផ្នែកព័ត៌មាន កំពុងធ្វើការទាក់ទងនឹងប្រព័ន្ធបញ្ជាគ្រឿងចក្រ គ្រឿងអេឡិចត្រូនិច និងជាអ្នកតាមដានដំណើរការរបស់គ្រឿងម៉ាស៊ីនផងដែរ។

ទន្ទឹមនិងនោះ បញ្ហាប្រព័ន្ធព័ត៌មានវិទ្យានេះក៏កាន់តែកើតមានខ្លាំងក្លាដែរ រោគសញ្ញាថ្មីៗដែលលោកអ្នកមិនធ្លាប់បានជួប ឬខ្វះវិធីសាស្ត្រដោះស្រាយ ព្រោះបច្ចុប្បន្នបច្ចេកវិទ្យាកំពុងមានការរីកចម្រើនឥតឈប់ឈរ។ ជាមួយគ្នានោះការជ្រៀតចូលរបស់របរ ឧបករណ៍ទំនើបៗទាន់សម័យក៏កាន់តែច្រើនឡើង ដែលទាមទារឲ្យលោកអ្នកត្រូវតែស្វែងយល់ពីវាឲ្យបានទាន់ស្ថានភាព។

ដើម្បីសម្រួលដល់លោកអ្នកក្នុងការដោះស្រាយបញ្ហាប្រព័ន្ធព័ត៌មានវិទ្យាដែលកើតឡើងមិនចេះឈប់ឈរ កូឌី ឌីជីថលកំពុងត្រៀមខ្លួនចាំបម្រើលោកអ្នកដោយពេញចិត្ត។ ពួកយើងជាក្រុមអ្នកបច្ចេកទេស វ័យក្មេងដែលមានវិជ្ជាជីវៈ ក្រមសីលល្អ និងគុណភាពការងារខ្ពស់។ ពាក់ព័ន្ធនឹងផ្នែកព័ត៌មានវិទ្យា កូឌី ឌិជីថលផ្ដល់ជូននូវសេវាកម្មសំខាន់ចំនួន៣ ក្នុងនោះរួមមានការផ្គត់ផ្គងផ្នែកព័ត៌មានវិទ្យា ថែរក្សា និងជួសជុល Hardware និង Software។

ការផ្គត់ផ្គង់

ពួកយើងមានសេវាកម្មផ្គត់ផ្គង់សម្ភារៈបរិក្ខា ផ្នែកអាយ-ធីគ្រប់ប្រភេទ ស្របទៅតាមតម្រូវការរបស់អតិថិជន។ ពួកយើងក៏មានសេវាកម្មដឹកជញ្ជូនដល់ទីកន្លែង រហ័សទាន់ចិត្ត រួមជាមួយនឹងការបំពាក់ឧបករណ៍ជូនប្រកបដោយគុណភាព។​

ទន្ទឹមនឹងនោះ ក្រុមការងាររបស់ពួកយើង ក៏ជាអ្នកផ្ដល់យោបល់ក្នុងប្រើប្រាស់ ការថែទាំ របៀបទុកដាក់ងាយៗ ជូនអតិថិជនដោយក្ដីរីករាយ។

ការថែទាំ

ប្រសិនបើអង្គភាព ឬក្រុមហ៊ុនរបស់លោកអ្នក ដំណើការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធព័ត៌មានវិទ្យា ដោយមិនមានបុគ្គលិកផ្នែកអាយ-ធី រង់ចាំសម្រួលបញ្ហា ឬធ្វើការថែទាំនោះ កូឌី ឌីជីថលមានក្រុមការងារសម្រាប់បម្រើសេវាកម្មថែទាំ និងត្រួតពិនិត្យជូនលោកអ្នក។ ក្រុមការងារយើង ធ្វើការទៀងទាត់ជាប្រចាំ និងគ្រប់ពេលដែលលោកអ្នកមានបញ្ហាត្រូវការពួកយើង។ ក្នុងនោះលោកអ្នកមិនចាំបាច់ស្មុគស្មាញ ក្នុងការស្វែងរក ឬទិញសម្ភារបរិក្ខាផ្នែកអាយ-ធីដែរ គឺពួកយើងបានត្រៀមជូបលោកអ្នកជាស្រេចតាមតម្រូវការ។

ជួសជុល Hardware & Software

ប្រព័ន្ធព័ត៌មានវិទ្យាដែលកំពុងមានការរីកចម្រើនឥតឈប់ឈរនេះ តែងតែបង្កឲ្យមានបញ្ហាស្មុគស្មាញដល់លោកអ្នក។ បុគ្គលិកក្នុងអង្គភាព ឬក្រុមហ៊ុនរបស់អ្នកដែលធ្វើការជាមួយកុំព្យូទ័រ តែងជួបបញ្ហាជាមួយកម្មវិធីដែលពួកគេប្រើប្រាស់។

កុំបារម្ភ ទាំងបញ្ហា Hardware និង Software ពួកយើងនឹងជួយជួសជុលជូនលោកអ្នកបានយ៉ាងឆាប់រហ័ស​ និងធានាបាននូវគុណភាព។ ពួកយើងក៏ជាអ្នកផ្គត់ផ្គង់កម្មវិធីសម្រាប់កុំព្យូទ័រផងដែរ ដែលជាផលិតផលរបស់ក្រុមហ៊ុនដើមផ្ទាល់តែម្ដង។