អំពីយើង

កូឌី ឌីជីថល

កូឌី ឌិជីថល គឺជាក្រុមការងារបច្ចេកទេសវ័យក្មេងរបស់កម្ពុជា ដែលចាប់ផ្ដើមអភិវឌ្ឍន៍ខ្លួនលើវិស័យបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ពួកយើងជាក្រុមបច្ចេកទេសវ័យក្មេង ដែលមានវិជ្ជាជីវៈខ្ពស់ និងមានក្រមសីលធម៌ល្អ ដោយប្រកាន់ខ្ជាប់នូវទំនូលខុសត្រូវ ស្មោះត្រង់ និងគុណភាព។  កូឌី បច្ចុប្បន្នកំពុងបម្រើជូនអថិជន នូវសេវាកម្មដូចជា កាបង្កើតគេហទំព័រ តបណ្ដាញណេតវើក ផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ ព័ត៌មានវិទ្យា និងការផព្វផ្សាយពាណិជកម្ម។

ការផ្សព្វផ្សាយពាណិជកម្ម ពួកយើងផ្ដល់ជូននូវការផលិតស្ពតវីដេអូ វីដេអូ Graphic និងរចនាផ្ទាំងរូបភាព។

ទស្សនវិស័យ

ដោយមើលឃើញថា ប្រព័ន្ធបចេ្ចកវិទ្យាបច្ចុប្បន្នកំពុងរីកចម្រើនឥតឈប់ឈរ ដូច្នេះ យើងជាអ្នកបច្ចេកទេស មានតួនាទីស្រាវជ្រាវអ្វីដែលថ្មី ដើម្បីផ្ដល់ជូនអតិជននូវគុណភាព ប្រសិទ្ធភាព និងភាពទាន់សម័យ។

ធនធានមនុស្សនៅកម្ពុជាមិនធម្មតាទេ ពួកយើងក៏ជាចំណែកមួយដែរ ហើយបានដាក់ទិសដៅ យ៉ាងច្បាស់ក្នុងងការអភិឌ្ឍ វិស័យបច្ចេកវិទ្យានៅក្នុង ប្រទេសយើងឲ្យកាន់តែរីកចម្រើន ស្របតាមវឌ្ឍនភាពនៃពិភពលោក។ ដូច្នេះពួកយើងសង្ខឹមយ៉ាងមុតមាំថា នឹងក្លាយជាដៃគូរ អភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា ដ៏លល្អ និងមានទំនុកចិត្តរបស់លោកអ្នក។ ព្រោះក្រុមអ្នកបច្ចេកទេសវ័យក្មេងរបស់កូឌី ជាអ្នកធ្វើឲ្យមុខជំនួញលោកអ្នកឈានមុខគេ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា។

បេសកកម្ម

យើងផ្ដល់ជូនអតិថិជននូវសេវាកម្ម ប្រឹក្សាយោបល់ និងផ្គត់ផ្គង់ផ្នែកបច្ចេកវិទ្យាដូចជា ការបង្កើតគេហទំព័រ ភ្ជាប់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដំណោះស្រាយផ្នែក IT និង Media Advertising (Video graphic & Graphic Design)។

បច្ចុប្បន្នកូឌីសម្រេចបានស្នាដៃនៃកាអភិវឌ្ឍគេហទំព័រ និងទទួលបានទំនុកចិត្តពីអតិថិជន ជាច្រើន ហើយបច្ចុប្បន្នហើយកំពុងធ្វើការអភិវឌ្ឍលើគម្រោងគេហទំព័ររបស់ក្រុមហ៊ុន អង្គការ រោងចក្រសហគ្រាស និងស្ថាប័នធុរកិច្ចផ្សេងៗ ក្នុនោះរួមាន ពាណិជកម្មអេឡិចត្រូនិច ទស្សនាវដ្ដី សាព័ត៌មាន ទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយបែបកម្សាន្តផ្សេងៗ។