សោតទស្សន៍

ប្រព័ន្ធផ្សព្វផ្សាយ

កូឌី ឌីជីថល គឺជាក្រុមការងារ ផ្នែកប្រព័ន្ធផ្សព្វផ្សាយមួយ ដែលមានជំនាញ និងវិជ្ជាជីវៈ នៅក្នុងការផ្តល់សេវាកម្មផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដល់ក្រុមហ៊ុន ស្ថាប័ន ទីភ្នាក់ងារផ្សព្វផ្សាយ​ ជាដើម។ ពួកយើងបានបង្កើតឡើង ក្នុងគោលបំណង ផ្តល់នៅសេវាកម្ម ផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងសេវាកម្មឆាប់រហ័ស។

ជាមួយហ្នឹងការរីកចម្រើន ផ្នែកបច្ចេកវិទ្យា នៅពេលបច្ចុប្បន្ន មនុស្សភាគច្រើន បានកំពុងប្រើប្រាស់ និងទទួលបានព័ត៌មាន តាមរយៈ ទូរទស្សន៍ វិទ្យុ និងប្រព័ន្ធអ៊ីនធើណែត យ៉ាងឆាប់រហ័ស។ កត្តាទាំងនេះហើយ ដែលជម្រុញអោយ ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ មានប្រសិទ្ធភាពខ្ពស់ ក្នុងការផ្សព្វផ្សាយ ពីផលិតផល សេវាកម្ម របស់លោកអ្នក ទៅកាន់អតិថិជន។

ដូចនេះដើម្បីអោយ អតិថិជន បានស្គាល់ពី ផលិតផល ឬសេវាកម្មរបស់លោកអ្នក អ្នកត្រូវតែមាន ការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានគុណភាពខ្ពស់ និងព័ត៌មានគ្រប់គ្រាន់ ដើម្បីធ្វើអោយអតិថិជនងាយស្រួល ស្គាល់ ដឹង និងចាប់អារម្មណ៍ ពីផលិតផល និងសេវាកម្មអ្នក យ៉ាងឆាប់រហ័ស។

ការផ្សព្វផ្សាយតាមរយៈទូរទស្សន៍

ទូរទស្សន៍គឺជាប្រព័ន្ធផ្សព្វផ្សាយ​ ដ៏ពេញនិយមមួយក្នុងពេលបច្ចុប្បន្ន ពីព្រោះមនុស្សរាប់លាននាក់​ សុទ្ធសឹងតែគ្រប់ស្រទាប់ជាន់ថ្នាក់ កំពុងទទួលបានព័ត៍មាន និងការកម្សាន្តផ្សេងៗ ជាច្រើន។ មូលហេតុដែលធ្វើអោយ ទូរទស្សន៍មានប្រជាប្រិយភាព ក៏ព្រោះតែទូរទស្សន៍អាចផ្សព្វផ្សាយ ជាលក្ខណៈ​ រូបភាព វីដេអូ អក្សរ និងសម្លេងក្នុងពេលតែមួយ។

ហេតុដូចនេះ អ្នកត្រូវផលិតស្ប៉តពាណិជ្ជកម្ម ជារូបភាពវីដេអូ អមដោយសម្លេង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។ 

ការផ្សព្វផ្សាយតាមរយៈ វិទ្យុ

វិទ្យុ គឺជាប្រព័ន្ធផ្សព្វផ្សាយជាសម្លេង ដែលអាចធ្វើអោយស្តាប់ អាចទទួលបាន ព័ត៌មាន ចំណេះដឹង និងការកម្សាន្តផ្សេងៗ ជាសម្លេង។ វិទ្យុ នៅតែមានពេញ​និយម នៅតាមបណ្តាខេត្ត និងទីក្រុង ដែលមិនអាចមើលរំលងបាន ទោះបីជាមាន ទូរទស្សន៍ និងប្រព័ន្ធអ៊ីនធើណេត ក៏ដោយ។

ដូច្នេះ អ្នកត្រូវតែមាន ស្ប៉តពាណិជ្ជកម្មវិទ្យុ ដែលមានប្រសិទ្ធភាព និងមានព័ត៌មានគ្រប់គ្រាន់ ងាយស្រួលយល់ ដើម្បីធ្វើអោយផលិតផល និងសេវាកម្មរបស់អ្នក បានផ្សព្វផ្សាយធំទូលាយ។

 

ការផ្សព្វផ្សាយតាមរយៈ អ៊ីនធើណែត

ជាមួយហ្នឹងការកើនឡើង ផ្នែកបច្ចេកវិទ្យាអ៊ីនធើណែត យុវវ័យ និងមនុស្សជាច្រើន បានងាកមកប្រើប្រាស់ បណ្តាញសង្គម និងអ៊ីនធើណែត ដើម្បីផ្សព្វផ្សាយ និងទទួលយកព័ត៌មានផ្សេងៗ។ ចំនួននៃការប្រើប្រាស់ អ៊ីនធើណែត បានកើនឡើងជារៀងរាល់ឆ្នាំ រហូតដល់អាចមានចំនួនច្រើនជាង ទូរទស្សន៍ និងវិទ្យុផង ចំពោះយុវវ័យ និងទីប្រជុំជនមួយចំនួន។

កត្តានេះ ធ្វើអោយការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើអ៊ីនធើណែត កាន់តែមានប្រសិទ្ធភាពទ្វេរដងថែមទៀត។ 

សេវាកម្ម

ផលិតវីដេអូ

ការផលិតវីដេអូ កំពុងតែមានភាពពេញនិយមយ៉ាងខ្លាំង នៅពេលសម័យបច្ចុប្បន្ននេះ ហើយវាជាចំណែកមួយអាចជួយដល់ សង្គម និងគ្រប់អាជីវកម្មតូចធំទាំងអស់ជាមួយ និងការបង្កើតវីដេអូផ្សព្វផ្សាយ និងបង្ហាញពីព័ត៏មានទូទៅ ទៅកាន់មហាជន អោយបានដឹងឮ និងទទួលស្គាល់ផងដែរ។

រហូតមកដល់ពេលនេះកូឌី ឌីជីថលបានត្រៀមខ្លួនជាស្រេច ក្នុងការទទួលសេវាកម្ម ផលិតវីដេអូខ្នាតខ្លីដូចខាងក្រោម ដើម្បីបំពេញតម្រូវការអតិថិជនបច្ចុប្បន្ននេះ។

  • វីដេអូអប់រំខ្លី
  • វីដេអូផ្សព្វផ្សាយអំពីពាណិជ្ជកម្ម
  • វីដេអូផ្សព្វផ្សាយអំពីទីកន្លែង ឬអាជីវកម្មផ្សេងៗ
  • វីដេអូដកស្រងអំពីជីវប្រវត្តិពិត ឬទីកន្លែង
  • បង្កើតវីដេអូកម្មវីធីជប់លៀង មង្គលការ ​​​ ខួបកំណើត

ព័ត៌មានលំអិត

វីដេអូលក្ខណះពន្យល់

វីដេអូលក្ខណះពន្យល់ ឬ Whiteboard Animation គឺជាប្រភេទវីដេអូ ដែលកំពុងមានប្រជាប្រិយភាពក្នុងការផ្សព្វផ្សាយតាមបែបពន្យល់ ឬណែនាំអំពីអាជីវកម្មរបស់អ្នក តាមរយះការបង្ហាញចលនានៃការគូរ រួមទាំងសម្លេង និងរូបភាពច្បាស់ល្អ ហើយអាចប្តូរការប្រើប្រាស់ដោយការសរសេរជា បិច ខ្មៅដៃ​ ឬចង្អុលបង្ហាញ វាមានភាពទាក់ទាញយ៉ាងខ្លាំង ហើយអាចធ្វើឪ្យអ្នកទស្សនាទទួលបាន ភាពប្លែក សង្ខេបខ្លី ងាយយល់ ងាយចាំ និងមិនពិបាកក្នុងការយល់។

ប្រាកដណាស់កូឌី ឌីជីថលមានក្រុមអ្នកបង្កើតវីដេអូបែបពន្យល់ សម្រាប់ជួយផ្សព្វផ្សាយដល់អាជីវកម្មរបស់់អ្នក ប្រកបដោយគុណភាព តម្លៃសមរម្យ និងរហ័ស ជាមួយនិងសេវាកម្មដូចខាងក្រោម៖

  • បង្កើតវីដេអូណែនាំពីអាជីវកម្មរបស់លោកអ្នក
  • បង្កើតវីដេអូបែបពន្យល់ ឬបង្រៀន
  • បង្កើតវីដេអូដើម្បីផ្សព្វផ្សាយពីផលិតផល

ព័ត៌មានលំអិត

ផលិតសម្លេង

សម្លេងជាផ្នែកមួយដ៍មានសារសំខាន់បំផុត ទៅលើការផ្សព្វផ្សាយ និងការកម្សាន្តផ្សេងៗ ហើយមនុស្សគ្រប់គ្នាក៍អាចស្តាប់ និង​យល់ពីរអត្តន័យបានដោយមិនមានការបង្ហាញរូបភាព។  មិនត្រឹមតែប៉ុណ្ណោះ វាកំពុងតែមានភាពទាក់ទាញ តាមរយៈប៉ុសិ៍្តទូរទស្សន៍ វិទ្យុ អ៊ីនធើណេត និងបណ្តាញផ្សព្វផ្សាយដ៍ទៃទៀតផងដែរ។

ដោយមានតម្រូវការយ៉ាងច្រើននៅលើទីផ្សារបច្ចុប្បន្ន កូឌី ឌីជីថលក៍មានក្រុមអ្នកឯកទេសផ្នែកសម្លេង ដែលអាចផ្តល់ជូនសេវាកម្មបង្កើតសម្លេងដូចខាងក្រោម៖

  • បង្កើតសម្លេង អាយវីអរ-IVR
  • បញ្ចូលរឿងភាគភាពយន្ត
  • បង្កើតសម្លេងស្ប៉តពាណិជ្ជកម្ម សម្រាប់ទូរទស្សន៍ និងវិទ្យុ
  • បង្កើតសម្លេងល្ខោនវិទ្យុ
  • បង្កើតសម្លេងជាប្រភេទរឿងអប់រំ

ព័ត៌មានលំអិត

ក្រាហ្វិកឌីហ្សាញ

គ្រប់អាជីវកម្មទាំងអស់សុទ្ធសឹងតែមាន Logo និងរចនាជាលិខិតប័ណ្ណ ឬជាផ្ទាំង Banner តូចធំដែលជានិមិត្តសញ្ញារបស់ខ្លួន ក្នុងការដាក់ផ្សព្វផ្សាយតាមទីសាធារណជន ដោយបានជ្រើសរើស អ្នកឯកទេសឌីហ្សាញ ជាមួយការសម្រិតសម្រាំង ទៅលើគុណភាព និងបំផុសឡើងនៅចំនុចទាក់ទាញ ឪ្យមានការចាប់អារម្មណ៍ទៅលើអាជីវកម្មរបស់ខ្លួន។

កូឌី ឌីជីថល មានក្រុមការងារដែលអាចបំរើសេវាកម្មដូចខាងក្រោម ដើម្បីបំពេញតម្រូវការរបស់អ្នកយ៉ាងមានប្រសិទ្ធភាពបំផុត៖

  • ឌីហ្សាញឡូហ្កូ
  • ឌីហ្សាញផ្ទាំងបាណ័រ តូចធំ
  • ឌីហ្សាញណែមកាត
  • ឌីហ្សាញលិខិតប័ណ្ណចែកចាយ
  • ឌីហ្សាញហ្វេសប៊ុកខូវ័រ

ព័ត៌មានលំអិត

វីដេអូក្រាហ្វិក

គឺជាប្រភេទវីដេអូ ដែលពន្លិចឡើងនៅកម្រងរូបភាពទាក់ទាញ ជាមួយស្តាយពន្យល់បែបប្លែក ខ្លី ងាយយល់ ដោយពោរពេញទៅដោយអត្តន័យគ្រប់គ្រាន់ ជាមួយនិងភាពទាន់សម័យ។ សម្រាប់បច្ចុ្បន្ននេះ មានអាជីវកម្មជាច្រើនដែលបានជ្រើសរើសរបៀបផ្សព្វផ្សាយមុខជំនួួញរបស់ខ្លួន តាមរយៈវីដេអូក្រាហ្វិកយ៉ាងមានប្រសិទ្ធភាពបំផុត។

កូឌី ឌីជីថលជាក្រុមអ្នកឯកទេសផ្នែកវីដេអូក្រាហ្វិក ដែលអាចផ្តល់ជូនសេវាកម្ម ជួយសម្រួលដល់ការផ្សព្វផ្សាយអាជីវកម្មរបស់អ្នកដូចខាងក្រោម៖

  • បង្កើតវីដេអូផ្សព្វផ្សាយបែបពន្យល់
  • បង្កើតវីដេអូ 2D បែបគំនូរជីវចល
  • បង្កើត Intro​ វីដេអូ
  • បង្កើត Logo Animation

ព័ត៌មានលំអិត

គ្រប់គ្រងហ្វេសប៊ុកផេក

សម្រាប់សម័យបច្ចេកវិទ្យានេះ កាន់តែមានការកើនឡើងទៅលើការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងហ្វេសប៊ុកផេក ហើយមនុស្សភាគច្រើនមិនទាន់យល់ច្បាស់ពីការប្រើប្រាស់ដើម្បីទាញប្រយោជន៍នៅឡើយ ក្រៅពីប្រើដើម្បីកំដរអារម្មណ៍ និងកម្មវិធីកម្សាន្តផ្សេងៗ។

កូឌី​ឌីជីថលមានគន្លឹះសំខាន់ៗដែលអាចជួយព្រឹងទៅលើហ្វេសប៊ុកផេករបស់អ្នកជាមួយនិងសេវាកម្មដូចខាងក្រោម៖

  • បង្កើតហ្វេសប៊ុកផេកទៅតាមតម្រូវការអាជីវកម្ម
  • ទទួលខុសត្រូវ និងថែទាំរាល់ពេលមានបញ្ហាផ្នែកប្រើប្រាស់
  • ពន្យល់ ណែនាំពីរបៀបគ្រប់គ្រង និងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព
  • បង្កើតជាវីដេអូ ឬឌីហ្សាញជា Poster
  • បំផុសការកើនឡើង Likes, views, share

ព័ត៌មានលំអិត