បច្ចេកវិទ្យា

ប្រព័ន្ធបច្ចេកវិទ្យា កំពុងដើរតួនាទីយ៉ាងសំខាន់នៃជីវភាពប្រចាំថ្ងៃរបស់មនុស្ស ក្នុងនោះមានមុខជំនួញ ពាណិជកម្ម និងការងារគ្រប់គ្រងផ្សេងៗ។ វាបានច្រានជីវភាពរស់នៅរបស់មនុស្ស ឲ្យកាន់តែទំនើប អ្វីៗសឹងតែដំណើរការដោយស្វ័យប្រវត្ត និងពាក់កណ្ដាលស្វ័យប្រវត្ត ចំណែកការទំនាក់ទំនងក៏កាន់តែលឿន និងជិតស្និទ្ធជាងមុន។

ជាមួយគ្នានោះ បញ្ហាដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា​ក៏កាន់តែកើតមានច្រើន និងមានភាពស្មុគស្មាញ ជាហេតុនាំឲ្យតម្រូវការផ្នែកបច្ចកទេស កាន់តែពុះកញ្ជ្រោលឡើងមិនចេះចប់។ អ្នកបច្ចេកវិទ្យាកំពុង ប្រជែងគ្នាដើម្បីបង្កើតនូវផលិតផលថ្មីៗ ឯអ្នកបច្ចេកទេស ក៏កំពុងរត់តាមអ្វីទាំងនោះដើម្បីបម្រើជូនអ្នកប្រើប្រាស ដែលមានបញ្ហា។

ក្រឡេកមកប្រទេសកម្ពុជាយើងវិញ ត្បិតថាបច្ចេកវិទ្យា​នៅមានកម្រិត តែកំពុងរីកមច្រើនយ៉ាងឆាប់រហ័ស ហើយតម្រូវការផ្នែកនេះ ក៏កាន់តែច្រើនឡើងៗផងដែរ។ ទន្ទឹមនឹងតម្រូវការកាន់តែកើន អ្នកបច្ចេកទេសក្នុងស្រុកនៅមានកម្រិតទាំងបរិមាណ និងគុណភាព។ ដូច្នេះក្រុមការងារកូឌី ឌីជិថល  ក្នុងនាមជាអ្នកបច្ចេកទេសកម្ពុជា យើងកំពុងអភិវឌ្ឍន៍ផ្នែកនេះ ទាំងចំណេះជំនាញ និងទំហំការងារ។ យើងរីករាយនឹងផ្ដល់សេវាកម្មពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យា ជូនលោកអ្នកប្រកបដោយគុណភាពខ្ពស់ និងមានទំនុកចិត្ត។ ក្រុមការងារយើងសុទ្ធសឹងជាអ្នកបច្ចេកទេស ដែលធ្លាប់ឆ្លងកាត់ការសិក្សាទាំងក្នុងនិងក្រៅប្រទេស​ បូករួបជាមួយបទពិសោធន៍ការងារ រយៈពេលយូរ និងឆន្ទៈជាយុវជនកម្ពុជា។

Young startups business meeting to discuss the situation on the marketing in the meeting room. Business teamwork meeting concept.

សេវាកម្មផ្នែកព័ត៌មានវិទ្យា

ព័ត៌មានវិទ្យាក្លាយជាផ្នែកសំខាន់មួយនៅក្នុងស្ថាប័នរដ្ឋ និងឯកជន ក្នុងនោះមានរោងចក្រ សហគ្រាស អាជីវកម្មនានា រាប់តាំងពីខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ។ វាដើរតួជាអ្នកបង្កើត ស្តុកទុក និងបញ្ជូនឯកសារ ទិន្នន័យផ្សេងៗនៃស្ថាប័នទាំងនោះ។ មួយវិញទៀតផ្នែកព័ត៌មាន កំពុងធ្វើការទាក់ទងនឹងប្រព័ន្ធបញ្ជាគ្រឿងចក្រ គ្រឿងអេឡិចត្រូនិច និងជាអ្នកតាមដានដំណើរការរបស់គ្រឿងម៉ាស៊ីនផងដែរ។

ទន្ទឹមនិងនោះ បញ្ហាប្រព័ន្ធព័ត៌មានវិទ្យានេះក៏កាន់តែកើតមានខ្លាំងក្លាដែរ រោគសញ្ញាថ្មីៗដែលលោកអ្នកមិនធ្លាប់បានជួប ឬខ្វះវិធីសាស្ត្រដោះស្រាយ ព្រោះបច្ចុប្បន្នបច្ចេកវិទ្យាកំពុងមានការរីកចម្រើនឥតឈប់ឈរ។ ជាមួយគ្នានោះការជ្រៀតចូលរបស់របរ ឧបករណ៍ទំនើបៗទាន់សម័យក៏កាន់តែច្រើនឡើង ដែលទាមទារឲ្យលោកអ្នកត្រូវតែស្វែងយល់ពីវាឲ្យបានទាន់ស្ថានភាព។

ដើម្បីសម្រួលដល់លោកអ្នកក្នុងការដោះស្រាយបញ្ហាប្រព័ន្ធព័ត៌មានវិទ្យាដែលកើតឡើងមិនចេះឈប់ឈរ កូឌី ឌីជីថលកំពុងត្រៀមខ្លួនចាំបម្រើលោកអ្នកដោយពេញចិត្ត។ ពួកយើងជាក្រុមអ្នកបច្ចេកទេស វ័យក្មេងដែលមានវិជ្ជាជីវៈ ក្រមសីលល្អ និងគុណភាពការងារខ្ពស់។ ពាក់ព័ន្ធនឹងផ្នែកព័ត៌មានវិទ្យា កូឌី ឌិជីថលផ្ដល់ជូននូវសេវាកម្មសំខាន់ចំនួន ក្នុងនោះរួមមាន ការផ្គត់ផ្គង់ផ្នែកសម្ភារៈកុំព្យូទ័រ ការថែទាំ ការជួសជុល Hardware និង Software...។

ផ្គត់ផ្គង់សម្ភារៈកុំព្យូទ័រ

ជួសជុលកុំព្យូទ័រ និងថែទាំ

Software License

Software Troubleshoot

លក្ខណសម្បតិ្ត នៃប្រព័ន្ធព័ត៌មានវិទ្យា

តើលក្ខណសម្បតិ្ត នៃបច្ចេកវិទ្យាព័ត៌មានវិទ្យាបានផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ ដល់ប្រព័ន្ធគ្រប់គ្រងការងារ ? ការប្រកួតប្រជែងក្រុមហ៊ុនជាច្រើន គឺមានភាពទូលំទូលាយ ទៅតាមកម្រិត និងប្រសិទ្ធភាពការងារ ដែលប្រើប្រាស់ព័ត៌មានបច្ចេកវិទ្យា និងប្រព័ន្ធព័ត៌មាន ជាពិសេស។ គោលបំណងចម្បងបំផុត របស់ប្រព័ន្ធគ្រប់គ្រងព័ត៌មាន គឺផ្ដល់នូវព័ត៌មានយ៉ាងត្រឹមត្រូវទៅកាន់មនុស្សស្របតាមពេលវេលាដែលត្រឹមត្រូវ ។ វាត្រូវបានប្រើប្រាស់ ដើម្បីតាមដាន រក្សាទុក រៀបចំ និងចែកចាយព័ត៌មាន ឬទិន្នន័យទៅអោយមនុស្សប្រើប្រាស់នៅពេលចាំបាច់ ។ ជាការពិតការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ផ្ដល់ឱកាសជាច្រើនដល់ក្រុមហ៊ុន និងអាជីវកម្មរបស់ពួកគេ ។

ក. ការទំនាក់ទំនង៖ ប្រព័ន្ធព័ត៌មានបច្ចេកវិទ្យាអាចជួយអោយទំនាក់ទំនងការងាររបស់អ្នកទទួលបាននូវសេវកម្មលឿនរហ័សជាមួយនិងការ សរសេរសារ, ផ្ញើរអ៊ីម៉ែល, សារម្លេង និង Call វីដេអូជាដើម ជាមួយនិងតម្លៃថោកសមរម្យហើយទទួលបាននូវប្រសិទ្ធភាពខ្ពស់ ។

ខ. សកលភាវូបនីយកម្ម និងគម្លាតវប្បធម៌៖ តាមរយៈការអនុវត្តប្រព័ន្ធព័ត៌មានយើងអាចនាំមកនូវព្រំដែនភាសា ភូមិសាស្ត្រ និងវប្បធម៌មួយចំនួន ។ មានភាពងាយស្រួលក្នុងការចែករំលែកព័ត៌មានក៏ដូចជាចំនេះដឹង ការទំនាក់ទំនង និងមិត្តភាពដែលមានភូមិសាស្ត្រ ប្រទេស ឬភាសា និងវប្បធម៌អោយមានភាពងាយស្រួលជាងមុន ។

គ. សមត្ថភាព៖ ប្រព័ន្ធព័ត៌មានអាចធ្វើទៅបានសម្រាប់អាជីវកម្ម បានពេញ២៤ម៉ោង និង៧ថ្ងៃ ក្នុងមួយសប្ដាហ៍ នៅទូទាំងពិភពលោក ដែលនេះមានន័យថាអាជីវកម្ម អាចបើកទ្វារបានគ្រប់ពេលវេលា គ្រប់ទីកន្លែងហើយមានភាពងាយស្រួល។

ឃ. បង្កើតប្រភេទការងារថ្មីៗ៖ គុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិល្អបំផុត នៃប្រព័ន្ធព័ត៌មាន គឺការបង្កើតការងារថ្មីៗ និងការងារដែលធ្វើឲ្យចាប់អារម្មណ៍ខ្លាំង។ ការងារទាំងនោះអាចជា ការសរសេរកម្មវិធីកុំព្យូរទ័រ ការវិភាគ System ការអភិវឌ្ឍផ្នែក Hardware និង Software តម្លើង Software ឬការរចនាគេហទំព័រជាដើម ដែលជាឱកាសការងារថ្មីមួយចំនួនដែលបានបង្កើតឡើងដោយមានជំនួយពីបច្ចេកវិទ្យាព័ត៌មានវិទ្យា។

ង. ប្រសិទ្ធភាពតម្លៃ និងផលិតភាព៖ កម្មវិធី IS ជាកម្មវិធីមួយសម្រាប់ជួយលើកកម្ពស់ប្រតិបត្ដិការប្រកបដោយប្រសិទ្ធភាពរបស់ក្រុមហ៊ុន ហើយធ្វើឲ្យប្រសើរឡើងនូវការផ្គត់ផ្គង់ព័ត៌មានដល់អ្នកធ្វើសេចក្តីសម្រេចចិត្ត។ ការអនុវត្តប្រព័ន្ធបែបនេះអាចដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុមហ៊ុន ឱ្យផ្ដោតកាន់តែខ្លាំងទៅលើលើបច្ចេកវិទ្យាព័ត៌មាន ដើម្បីទទួលបានអត្ថប្រយោជន៍ និងមានការប្រកួតប្រជែងលើទីផ្សារការងារនាពេលបច្ចុប្បន្ន។

ច. ការផ្សព្វផ្សាយ៖ មុខជំនួញ ឬអាជីវកម្មដែលលោកអ្នកកំពុងដំណើរការ វាចាំបាច់បំផុតនៅប្រព័ន្ធព័ត៌មានវិទ្យាជាជំនួយការដ៏សំខាន់ក្នុងការប្រតិ្តបត្តការងារ ។

ឆ. ជាជំនួយការដ៏សំខាន់៖  កិច្ចការដ៏សំខាន់របស់អ្នកអាយធី ក៏ជាអ្នកប្រតិ្តបត្តិការទៅលើប្រព័ន្ធកុំព្យូទ័រ កម្មវីធី  និងការជួសជុល តំហែទាំ រក្សាសុវត្ថិភាព ជាដើម....។