តំហែទាំផ្នែកអាយធី

តំហែទាំអាយធី ជាប្រព័ន្ធមួយដែលកែប្រែរាល់កំហុសឆ្គង និងបញ្ហាដែលកើតមាន ដើម្បីកែលម្អ អនុវត្ត ប្រតិ្តបត្តការ និងកែសម្រួល ផ្លាស់ប្ដូរ ប្រព័ន្ធទាំងអស់អោយបានសមស្របទៅតាមបរិយាកាស ឬក៏ផ្លាស់ប្ដូរទៅតាមសេចក្ដីតម្រូវការប្រភេទនៃការងារ ។ តំហែទាំអាយធី មានតួនាទីយ៉ាងសំខាន់ក្នុងការកែប្រែ ជួសជុល ធ្វើការតំហែទាំទៅលើប្រព័ន្ធគ្រប់គ្រងកុំព្យូទ័រ ក្នុងការអនុវត្តន៏ការងាររបស់អ្នកអោយមានភាពរលូនទៅមុខ ។ អាជីវកម្មឬក្រុមហ៊ុនមួយដែលបានបើកអោយដំណើរការឡើងចាំបាច់បំផុតគឺ មានសេចក្ដីតម្រូវការទៅលើប្រព័ន្ធគ្រប់គ្រងតាមបែប បច្ចេកវិទ្យាទំនើបៗ ។ ក៏ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យាក៏ត្រូវការភាពវ័យឆ្លាតរបស់មនុស្សបន្ថែមទៀតផងដែរ ។ ដំណើរការរបស់វា និងមានបញ្ហាប្រែប្រួលប្រសិនបើលោកអ្នកមិនបានយល់ដឹងពីវាច្បាស់ ហេតុដូចនេះហើយបានជាក្រុមការងាររបស់កូឌី ឌីជីថលយើងខ្ញុំបានបង្កើតក្រុមនេះឡើង ដើម្បីជួយសម្រួលការងារបច្ចេកទេស របស់លោកអ្នកកុំអោយមានភាពរាំងស្ទះ និងមានបញ្ហាណាមួយកើតឡើង ។

 

សារៈសំខាន់នៃការតំហែទាំផ្នែកអាយធី

បើយើងគិតពីតំហែទាំវាប្រៀបបីដូចជាការមើល ថែទាំផ្ទះសម្បែង  ឃ្លាំងស្តុកឥវ៉ាន់ ជាដើម ដែលទាំងនេះអាចរាប់បញ្ចូលជាការថែទាំពីចំនុចតូចៗ ប៉ុន្តែវាធ្វើអោយលោកអ្នកខ្វះវាមិនបាន ហើយបើលោកអ្នកមិនបានយកចិត្តទុកដាក់ជាមួយនិងចំនុចតូចៗទាំងនេះទេវាអាចនិងបង្កជាបញ្ហាធំ ធ្វើអោយលោកអ្នកកាន់តែមានភាពស្មុគស្មាញបន្ថែមទៀត ។ តួយ៉ាងបច្ចេកវិទ្យាព័ត៌មានវិទ្យាបានដើរតួនាទីយ៉ាងសំខាន់បំផុតសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធការងារទាំងឡាយ ដែលជាការបំលែងការងារ របស់លោកអ្នកអោយមានភាពងាយស្រួល និងលឿនរហ័ស ។ ប្រព័ន្ធបច្ចេកវិទ្យា ( អាយធី) បានផ្ដល់អោយអតិថិជនក៏ដូចជាអ្នកប្រើប្រាស់ទាំងឡាយ ទទួលបាននូវបទពិសោធន៏ និងការសិក្សាស្រាវជ្រាវដែលឥតដែនកំណត់ ....។ ការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រ មិនមែនជារឿងសាមញ្ញ ឬងាយស្រួលនោះឡើយ ហើយតម្រូវការរបស់វាគឺមានមិនចេះចប់ ជាពិសេសការ តម្លើងនៅកម្មវិធីផ្សេងៗនៅក្នុងប្រព័ន្ធកុំព្យូទ័រជាដើម ។ ហេតុដូចនេះហើយកូឌី ឌីជីថលយើងបានបង្កើតអោយមានរចនាសម្ព័ន្ធ នៃប្រព័ន្ធការងារទាក់ទង និងកុំព្យូទ័រអោយមានគ្រប់សព្វ សម្រាប់បំពេញសេចក្ដីតម្រូវការអតិថិជនគ្រប់ប្រភេទ ។ ដើម្បីកែប្រែកុំអោយមានបញ្ហានេះកើតឡើង អ្នកគួរតែជ្រើសរើសសេវាកម្មតំហែទាំរបស់  កូឌី ឌីជីថលជាដៃគូរសហប្រតិ្តបត្តការការងារ ដែលផ្ដល់នៅទំនុក ចិត្តនិងការជឿជាក់ប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់សម្រាប់អាជីវកម្មលោកអ្នក ។  

សេវាកម្មតំហែទាំផ្នែកអាយធី

សេវាកម្មតំហែទាំផ្នែកអាយធី ជាចំនែកមួយយ៉ាងសំខាន់ ក្នុងការជួយទៅដល់អ្នកប្រើប្រាស់ទាំងអស់ដែលជួបបញ្ហា និងដើម្បីអោយពួកគេ មានទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់ សេវាកម្មនេះ ។ កូឌី ឌីជីថលបានផ្ដល់ជូននៅសេវាកម្មមួយនេះ អោយបានទៅដល់លោកអ្នកទាំងអស់អោយមានភាពងាយស្រួលសម្រាប់ជួយសម្រួលដល់ការងារបច្ចេកទេសផ្សេងៗដែលទាក់ទងទៅនិងការធ្វើការតំហែទាំលើប្រព័ន្ធកុំព្យូទ័រ ឬប្រព័ន្ធ Hardware និង Software  ដើម្បីអោយការចំនាយពេលវេលាមានភាពច្បាស់លាស់ សម្រាប់អាជីវម្ម ឬក្រុមហ៊ុន ។ ងាកមករកសេវាកម្មរៀបចំ និងតម្លើងកុំព្យូទ័ររបស់កូឌី ឌីជីថល ពិតជាមិនធ្វើអោយលោកអ្នកខកបំណងនោះឡើយ ព្រោះពួកយើងគឺជាជំនួយការដ៏សំខាន់សម្រាប់លោកអ្នក ក្នុងការរៀបចំ ជួសជុល និងតម្លើងប្រព័ន្ធកុំព្យូរទ័រ គ្រប់ប្រភេទ ដល់ទីកន្លែង ក៏ដូចជាមកកាន់ទីស្នាក់ផ្ទាល់របស់យើង ។

 សេវាកម្មផ្នែកតំហែទាំអាយធីមានដូចជា៖

១. សេវាកម្មជួសជុល

  • Clean computer
  • Computer repair

២. សេវាកម្មតម្លើង Computer

  • តម្លើងខ្សែ Network
  • Connect cable network to computer
  • Clean computer
  • Maintenance Printer
  • Connect cable network to Printer
  • Install Printer